ហង្ស ហាវេស ចូលរួមជំរុញវិស័យ SME និងកសិកម្មកម្ពុជាក្រុមហ៊ុន ហង្ស ហាវេស

ចុះផ្សាយនៅថ្ងៃទី៖ 2026-07-07 04:28:46

Main Image

ហង្ស ហាវេស ចូលរួមជំរុញវិស័យ SME និងកសិកម្មកម្ពុជាក្រុមហ៊ុន ហង្ស ហាវេស អេហ្គ្រីខលឈ័រ រួមចំណែកក្នុងមហាសន្និបាតធំប្រចាំឆ្នាំ នៅកោះពេជ្រ[កោះពេជ្រ, ភ្នំពេញ] – នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្គ្រីខលឈ័រ (Hang Harvest Agriculture Co., Ltd.) បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផលការងាររបស់សិប្បកម្ម សហគ្រាសធុនតូច និង មធ្យម (SME) ដែលប្រារព្ធឡើងយ៉ាងឱឡារិកនៅទីតាំងមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ហង្ស ហាវេស ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។🌱 កើតពីកសិករ ដើម្បីកសិករ៖ការប្ដេជ្ញាចិត្តរបស់ ហង្ស ហាវេសក្រុមហ៊ុន ហង្ស ហាវេស ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយក្នុងការ នាំចេញផលិតផលដំឡូងមីស្ងួតរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ក្រៅពីសកម្មភាពនាំចេញពាណិជ្ជកម្ម ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងសហប្រតិបត្តិការសង្គម និងសហគមន៍កសិករ ដោយអនុវត្តន៍គោលការណ៍ច្បាស់លាស់គឺ៖ការទិញ និងនាំចេញផលិតផលដំឡូងមីកម្ពុជា ដើម្បីធានាទីផ្សារស្ថិរភាពដល់កសិករក្នុងស្រុក។រួមចំណែកលើកស្ទួយជីវភាព និងកសាងសមត្ថភាពរបស់សហគមន៍កសិករ។(ក្រុមហ៊ុន ហង្ស ហាវេស កើតពីកសិករ ដើម្បីកសិករ)ហង្ស ហាវេស នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការធ្វើជាស្ពានតភ្ជាប់រវាងផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការរក្សាគុណភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍កសិករ។