ប្រធានសមាគមអ្នកនាំចេញដំឡូងមីកម្ពុជា​ និងជាអគ្គនាយកក្រុមហ៊ុនហង្សហាវេសន៍​ បានដឹកនាំសមាជិកសមាគអ្នកនាំចេញដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា

ចុះផ្សាយនៅថ្ងៃទី៖ 2026-07-04 02:57:56

Main Image

នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ លូ​ គឹមឈន់​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​ លោក​ គឹម​ លាស់​ ប្រធានសមាគមអ្នកនាំចេញដំឡូងមីកម្ពុជា​ និងជាអគ្គនាយកក្រុមហ៊ុនហង្សហាវេសន៍​ បានដឹកនាំសមាជិកសមាគអ្នកនាំចេញដំឡូងមីកម្ពុជា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា និងថ្នាក់ដឹកនាំកំពង់ផែស្ដីពីការជំរុញការនាំចេញដំឡូងមីស្ងួតទៅប្រទេសចិន តាមរយៈកំពុងផែព្រះសីហនុ។ កន្លងមក កំពុងផែព្រះសីហនុ ធ្លាប់បានចូលរួមចំណែកយ៉ាងធំធេង ក្នុង​ការ​ជំរុញ​ និងសម្រួលការនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសចិន ស្របតាមគោលនយោបាយជាតិស្ដីពីដំឡូងមីកម្ពុជា ក្រោមរូបភាពសម្រួលសេវាកម្មពាក់ព័ន្ធជូនដល់សមាជិកសមាគម ក្នុងការចាប់ផ្ដើមនាំចេញដំឡូងមីស្ងួតទៅប្រទេសចិន លើកដំបូងក្នុងឆ្នាំ២០២៣ ។